SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)






1. ការប្រកួតបោកចំបាប់ប្រពៃណីរបស់អ្នកភូមិ Studenicani ទីក្រុង Skopje ប្រទេស Macedonia ដែលក្នុងនោះបុរសដែលប្រកួតត្រូវលាបប្រេងពេញខ្លួន។



2. Fingerhakeln ជាល្បែងប្រកួតទាញម្រាមដៃរបស់ប្រទេស Bavaria។



3. ល្បែង Maya Ball ដែលលេងនៅទីក្រុង Guatemala ប្រទេស Guatemala។



4. ល្បែងកម្សាន្ត Kyrgyz Horse នៅតំបន់ Osh ប្រទេស Kyrgyzstan ដែលអ្នកប្រកួតជិះលើខ្នងសេះហើយបោកចំបាប់គ្នាធ្វើយ៉ាងណាឲ្យម្ខាងទៀតធ្លាក់ពីលើខ្នងសេះ។




5. Musangwe ជាល្បែងកម្សាន្តប្រពៃណីរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលគេប្រកួតប្រដាល់គ្នាដោយដៃទទេរ។



6. នៅក្នុងកីឡាជាតិ Buzkashi របស់ប្រទេស Afghanistan អ្នកជិះសេះម្នាក់មានសត្វពពែ ហើយអ្នកប្រកួតផ្សេងទៀតត្រូវព្យាយាមលួចឆក់យកសត្វពពែនោះ។



7. នៅក្នុងល្បែងប្រពៃណី Gostra របស់ប្រទេសម៉ាល់តា បុរស និងស្រ្តីវ័យក្មេង ឬកុមារត្រូវឡើងរំកិលតាមឈើវែងមួយដើម្បីយកទង់ជាតិ ហើយក្លាយជាអ្នកឈ្នះ។



8. ការប្រកួតដែលមានឈ្មោះថា Guanniu ជនជាតិចិនបោកចំបាប់ជាមួយនិងសត្វគោឈ្មោល។



9. ទោះបីមានព្យុះភ្លៀងខ្លាំង ក៏ខេត្ត Guizhou ប្រទេសចិន នៅប្រារព្ធការប្រណាំងទូកនាគក្នុងអំឡុងពេលបុណ្យ Dragon Boat Festival ប្រចាំឆ្នាំរបស់ខ្លួន។




10. នៅក្នុងល្បែងប្រកួត Shrove Tuesday​ និង Ash Wednesday ភាគកណ្តាលប្រទេសអង់គ្លេស អ្នកប្រកួតដែលមានពីរក្រុម ដណ្តើមបាល់គ្នា។



11. លែ្បងកម្សាន្តប្រពៃណី Rugova ក្នុងប្រទេស Kosovo អ្នកចូលរួមត្រូវឡើងសសរឈើដែលមានកម្ពស់ ២៦foot ដោយគ្មានឧបករណ៍អ្វីទាំងអស់។



12. Kabbadi ជាល្បែងប្រពៃណីមួយនៅប្រទេសឥណ្ឌាភាគខាងជើង ដែលក្នុងនោះអ្នកលេងត្រូវចាប់ដៃគូប្រកួតរបស់ខ្លួននៅក្នុងទីវាលមួយ ហើយស្រែកខ្លាំងៗនូវពាក្យថា Kabbadi ។



13. នៅប្រទេស Kazakhstan​ អ្នកប្រម៉ាញ់ជិះលើខ្នងសេះលេងទាញស្បែកសត្វពពែ ដែលក្នុងនោះត្រូវធានាថាស្បែកពពែនៅល្អ ហើយធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតធ្លាក់ពីលើខ្នងសេះ។



14. នៅក្នុងល្បែង Lelo នៅរដ្ឋ Georgia បាល់ទម្ងន់៣៥ផោន ត្រូវបានលើករំលងក្បាលអ្នកចូលរួមលេងរាប់រយនាក់។ គោលបំណងគឺធ្វើបម្លាស់ទីបាល់ពីភូមិមួយទៅភូមិមួយទៀត ខណៈដែលអ្នកចូលរួមត្រូវដណ្តើមគ្នាគ្រប់គ្រងបាល់នោះ។



15. នៅក្រុង Ashbourne ប្រទេសអង់គ្លេស ក្រុមចំនួនពីរប្រកួតធ្វើបម្លាស់ទីបាល់ទៅកាន់មាត់ទន្លេ Henmore ដែលទីស្ថិតនៅចម្ងាយ ៣miles ហើយក្រុមនីមួយៗត្រូវបញ្ចូលទីចំនួន៣ដងដើម្បីឈ្នះ។



16.  Cheese-Rolling ជាល្បែងពេញនិយមនៅក្នុងប្រទេសអង់គ្លេស និងប្រទេសញូវហ្សឺឡែន ដែលក្នុងនោះអ្នកចូលរួមលេងត្រូវរមៀលខ្លួនពីលើទួលក្នុងល្បឿនដ៏លឿនដើម្បីចាប់ដុំមូល។ អ្នកដណ្តើមបាននឹងជាងអ្នកឈ្នះ។


Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: