ឃ្មុំ ជាប្រភេទសត្វល្អិតមួយប្រភេទក្នុងពួកភូមជាតិមានទឹកផ្អែមសម្រាប់ទទួលទាន ព្រមទាំងអាចព្យាបាលជម្ថឺបានផងដែរ រីឯសំណុសរបស់វាគឺទុកសសម្រាប់ធ្វើក្រមួន។
អ្នកប្រហែលជាធ្លាប់តែដឹងផងដែរថា ឃ្មុំគឺជាពពួកសត្វដែលរស់នៅក្នុងព្រៃតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ កសិករវ័យ៣២ឆ្នាំ លោក សេង សុវណ្ណី បានផ្លាស់ប្តូរពីពួកវាពីក្នុងព្រៃមករស់នៅក្នុងស្រុកវិញ។
CANADIA CAR AD
អ្នកចិញ្ជឹមឃ្មុំវ័យក្មេង លោក សេង សុវណ្ណី បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់រកស៊ីចិញ្ចឹមឃ្មុំរកចំណូលខ្ទង់ពាន់ដុល្លារអាមេរិកដូចជារូបលោក ត្រូវការដើមទុនមិនច្រើនលើសលប់នោះទេ។
លោកបានបន្តថា បើអ្នកចង់រកស៊ីមុខរបរនេះ អ្នកគួរតែរកស៊ីពីតូចទៅធំ ។ អ្នកអាចសាកល្បងក្នុងទ្រង់ទ្រាយសមល្មម ប្រហែលជា ១០ ទៅ១៥ ធុងក៏បាន ដែលធុងដាក់ឃ្មុំ១ តម្លៃត្រឹមតែ១៦៥ដុល្លារប៉ុណ្ណោះ ។ ដូចនេះ បើ១០ធុងអ្នកត្រូវចំណាយប្រាក់ប្រមាណ១៦៥០ដុល្លារអាមេរិកប៉ុណ្ណោះ។
តួយ៉ាង អ្នកត្រូវចំណាយសម្រាប់សំម្ភារមួយចំនួនផ្សេងទៀតដូចជា ធុងយកទឹកឃ្មុំ បំពុងផ្សែង មួក កាំបិតចៀ អំបោស ជើងទម្រធុងឃ្មុំជាដើម។
ជាធម្មតាឃ្មុំ ផលិតទឹកបានលឿនណាស់ ដោយអាស្រ័យលើតំបន់ដែលសំបូរផ្កា ដែលអាចប្រមូលបាន ១ទៅ២ ដងក្នុងមួយខែ ដែលក្នុងមួយលីត្រ លោកអាចលក់បានប្រមាណពី ២០ដុល្លារ សម្រាប់ការបោះដុំ និង ២៥ដុល្លារសម្រាប់ការលក់រាយ ។
លោកបានបញ្ជាក់ បើចង់រកបានចំណូលខ្ទង់ពាន់ដុល្លារអាមេរិកដូចរូបលោក អ្នកចង់ចិញ្ចឹមទាំងឡាយគួរតែដាក់ពី១០ទៅ១៥ធុង ហើយត្រូវជ្រើសរើសទីតាំងអំណោយផលផងដែរ។
បើអ្នកមានចិត្តចង់ចិញ្ចឹមវា ហើយទទួលបានចំណុលច្រើន អ្នកត្រូវដឹងថា ៖
ខ្លាចឃ្មុំទិច ឬអត់?
ត្រូវដឹងថារដូវគ្មានផ្កា វាជាពេលលំបាកជាងគេ រវល់ជាងគេ
ត្រូវការចុះ និងថែទាំឃ្មុំ ក្នុងព្រៃក្នុងចំការ មិនមែននៅក្នុងការិយាល័យ
ជាការងាររត់គ្រប់ទីកន្លែង ព្រោះបើអ្នកនៅស្ងៀមអ្នកក៏មិនមានចំណូល
ដោយសារវាជាសត្វ ចឹងតែយើងមិនប្រយ័ត្នអាចវា ស្លាប់ចោលសំបុក ឬហើរចោលសំបុកដែរមិនចេះថែឃ្មុំវារិចរឹល អស់ពីសំបុក។
យ៉ាងណាមិញលោក ក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា “បើតាំងចិត្តធ្វើអ្វីមួយគឺធ្វើដោយក្តីស្រឡាញ់និងត្រូវដាក់ចិត្តថា មិនត្រូវធ្វើវាតែមួយរយៈនោះទេ តែត្រូវដាក់ចិត្តធ្វើវាឲ្យអស់មួយជីវិត។”
គួរជម្រាបផងដែរថា លោក សេង សុវណ្ណី វ័យ៣២ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ ដែលអាចរកចឲប្រាក់ចំណេញ ពីការចម្រាញ់យកទឹកឃ្មុំបានប្រមាណជា៣,០០០ដុល្លារអាមេរិកក្នុងមួយខែ។
ប្រសិនបើលោកអ្នកចង់ជ្រាបនូវព័ត៌មានបន្ថែមទាក់ទងទៅនឹងការចិញ្ចឹម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦៩ ៨០០ ០២៨ ។
ចិញ្ចឹមឃ្មុំយកទឹកលក់អាចរកចំណូលខ្ទង់ពាន់ដុល្លារក្នុង១ខែ
Share this
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ